រំលឹក​វីដេអូ U22 កម្ពុជា ប៉ះក្រុម U22 វៀតណាម​ដើម​ឆ្នាំ២០១៩ មុន​ប៉ះគ្នា​ជាថ្មី​ស្អែក​នេះ​នៅ SEA Games (Video inside)

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ធ្លាប់ពើបប្រទះទល់នឹង U22 វៀតណាមម្តងរួចមកហើយកាលខែកុម្ភៈ ដើមឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់។

កាលនោះ កម្ពុជាបានភ្លាត់ស្នៀតចាញ់វៀតណាម ១គ្រាប់ប៉ុណ្ណោះ ក្នុងលទ្ធផលផ្លូវការ ១-០ នៃជំនួបដណ្តើមយក ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាក្រុមដែលបានចាញ់ U22 ថៃដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣ និងវៀតណាមចាញ់ក្រុមជើងឯកឥណ្ឌូនេស៊ី ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

យ៉ាងណាក៏ដោយ ក្រុមប្រទេសក្បែរខាងគ្នា កម្ពុជា-វៀតណាម នឹងជួបគ្នាម្តងទៀតចុងឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនស្អែកនេះ ម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា) ក្នុងវគ្គ ៤ក្រុមចុងក្រោយ ក្នុងនាមជាក្រុមឆ្លងផុតពូលដូចគ្នា ពោលគឺ U22 កម្ពុជា បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល A ដែលត្រូវប្រកួតខ្វែងពូលទល់នឹង U22 វៀតណាមឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំពូល B។

ក៏ប៉ុន្តែមុនឈានដល់ប្រកួតជក់ចិត្ត និងដ៏កម្រនេះមកដល់ សូមទស្សនាវីដេអូនៃការជួបគ្នាចុងក្រោយរវាង ក្រុមទាំងពីរ ក្នុងវីដេអូ Highlight ដែលមានដូចខាងក្រោមនេះ៖

You might also like More from author