AC Milan ធ្វើ​កិច្ចសន្យា​ខ្ចីជើង​កីឡាករ ៣​រូប​ផ្សេងគ្នា ក្នុង​រដូវកាល​ទីផ្សារ​ដោះដូរ​ឆ្នាំ២០២០

(មីលែន)៖ ក្លឹបយក្សអីតាលី AC Milan បានចុះកិច្ចព្រមព្រៀងលើលក្ខខណ្ឌខ្ចីជើងកីឡាករ ៣រូបផ្សេងគ្នា រួមមានអ្នកចាំទី ២រូប និងខ្សែការពារ ១រូបក្នុងការត្រៀមបម្រុងប្រជែងពានរង្វាន់លីគកំពូល Serie A រដូវកាលនេះដែលមានលោក Stefano Pioli ជាអ្នកចាត់ការទូទៅ។

សម្រាប់អ្នកចាំទី Asmir Begovic បានចុះកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌខ្ចីជើងមកកាន់ទឺកដី San Siro ក្រោយផ្ទេរចេញពី AFC Bournemoth របស់អង់គ្លេស ដោយមកកៅអីបម្រុងដៃទី២ ក្រោយពេលក្លឹបបានព្រមព្រៀងធ្វើកិច្ចសន្យាផ្ទេរអ្នកចាំទី Pepe Reina ក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Aston Villa នៃលីគ Premier League សារជាថ្មីសម្រាប់ពាក់កណ្តាលរដូវកាលនេះ។

អតីតក្លឹបជើងឯកលីគ Serie A ១៨សម័យកាល AC Milan ក៏បានសម្រេចក្នុងការខ្ចីជើងកីឡាករខ្សែការពារវ័យ ៣០ឆ្នាំ Simon Kjaer ពីក្លឹបអេស្ប៉ាញ Sevilla ទៀតផង ក្រោយបង្ហាញខ្លួនបានតែ ៦ប្រកួតប៉ុណ្ណោះនៅ LaLiga រដូវកាលនេះ រួមជាមួយគម្រោងទិញផ្តាច់ផងដែរ៕

You might also like More from author