Man Utd ឡើង​ជុំទី៤ នៃពាន FA Cup ក្រោយ​ទម្លាក់ Wolves (Video inside)

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបន្តដំណើរឡើងទៅជុំទី៤ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ទៀត ក្រោយទម្លាក់គូប្រជែង Wolverhamton Wanderers ក្នុងលទ្ធផល ១-០ នាយប់មិញនេះនៅកីឡដ្ឋាន Old Trafford។

១គ្រាប់ជ័យជម្នះសម្រាប់ក្រុមរបស់លោក Ole កើតឡើងនៅនាទីទី៦៧ ពីការស៊ុតរបស់កីឡាករ Juan Mata ក្នុងជើងទី២ កាត់សេចក្តី បន្ទាប់ពីរក្សាលទ្ធផល ០-០ ក្នុងជើងទី១ នៅទឹកដីរបស់ក្រុម Wolves។

ក្នុងជំនួបដ៏តានតឹងនោះដែរ ក្រុមភ្ញៀវ Wolves មានឱកាសនាំមុខ ១គ្រាប់មុនតាំងពីដើមវគ្គទី១ មកម្ល៉េះពីការស៊ុតរបស់កីឡាករខ្សែប្រយុទ្ធ Pedro Neto តែត្រូវបាន VAR បដិសេធវិញ ដោយសារតែបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់។

Manchester United ត្រូវប៉ះគូប្រជែងក្នុងជុំទី៤ នៃពាន FA Cup ក្រោយជំនួបកាត់សេចក្តីរវាងក្រុម Watford ប៉ះ Tranmere ដែលត្រូវបានលើកពេលប្រកួត ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ ក្រោយពេល Man Utd ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ ហង្សក្រហម Liverpool រាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុង Premier League ប្រចាំសប្តាហ៍ទី២៣ ជើងទី២ នៅកីឡដ្ឋាន Anfield៕

You might also like More from author