Aguero រក​បានគ្រាប់​ជា​និច្ច​ពេល​ប៉ះ​ក្រុម​ឡើង​មក​ថ្មី ក្នុង​ប្រវត្តិសាស្រ្ត Premier League (Video inside)

(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Sergio Aguero តែងតែរកបានគ្រាប់បាល់ជានិច្ចរាល់ដងពេល Manchester City ប៉ះក្រុមទើបឡើងមកលេងនៅ Premier League ដែលមានដល់ទៅ ៤៣គ្រាប់ឯណោះ (ស៊ុតបាន ៣៥គ្រាប់ និង Assist បាន ៨គ្រាប់)។

ជាក់ស្តែងយប់មិញនេះ កីឡាករអន្តរជាតិអាហ្សង់ទីន Aguero បន្តរកបាន ១គ្រាប់ជ័យជម្នះឲ្យ Man City ពេលយកឈ្នះម្ចាស់ផ្ទះ Sheffield United ដែលជាក្រុមទើបឡើងមកលេងនៅ Premier League រដូវកាលនេះក្នុងលទ្ធផល ១-០ នៅនាទីទី៧៣ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Kevin de Bruyne។

សម្រាប់ឯ Sherffield United វិញ រកបានជ័យជម្នះតែម្តងគត់ ក្នុងចំណោម ១៦ប្រកួតពេលប៉ះក្រុមជើងឯក ដោយលេងស្មើ ៣ដង និងចាញ់ដល់ទៅ ១២ដងឯណោះ ជាមួយនឹងការបរាជ័យ ៦ប្រកួតចុងក្រោយ ដោយគ្មានគ្រាប់ស៊ុតផងដែរ។

យ៉ាងណាក៏ដោយ ៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola ឈរនៅលេខរៀងទី២ ដដែលដោយមាន ៥១ពិន្ទុ បន្តដេញតាមពីក្រោយក្រុមកំពូលតារាងហង្សក្រហម Liverpool ១៣ពិន្ទុទៀតដែរ គិតត្រឹម ២៣សប្តាហ៍ ជើងទី២ នៃ Premier League រដូវកាលឆ្នាំ២០១៩-២០២០ គ្រាដែល Liverpool នៅសល់ ២ប្រកួតក្នុងដៃ៕

You might also like More from author