Javier Hernandez ផ្ទេរ​ទៅ​កាន់​ក្លឹប LA Galaxy របស់​លីគ​កំពូល​អាមេរិក Major League Soccer

(ញូវយ៉ក)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Javier Hernandez ដែលជាអតីតកីឡាកររបស់ក្រុមខ្លាំងអង់គ្លេស Manchester United និង West Ham United ពេលនេះបានព្រមព្រៀងបន្តអាជីពបាល់ទាត់ទៅកាន់ទឹកដីអាមេរិកនៃលីគកំពូល Major League Soccer ជាមួយក្លឹបបាល់ទាត់ LA Galaxy។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

សម្រាប់ខ្សែបម្រើប្រយុទ្ធ Hernandez វ័យ ៣១ឆ្នាំសញ្ជាតិម៉ិកស៊ិក ដែលធ្លាប់លើកពាន Premier League ២ស័មយកាលបានបន្តទៅកាន់លីគ Major League Soccer នៃក្លឹប LA Galaxy ក្នុងកិច្ចសន្យាព្រមព្រៀងក្នុងតម្លៃប្រមាណ ៩លានអឺរ៉ូដែលស្ថិតក្នុងតម្លៃច្រើនជាង ៧.២លានដុល្លាររបស់ Zlatan Ibrahimovic កាលឆ្នាំ២០១៩ ហើយលោក Dennis te Kloese បានលើកឡើងថា កីឡាកររូបនេះ និងជាអ្នកប្រយុទ្ធយ៉ាងអស្ចារ្យនៃលីគ MLS។

ប្រវិត្តខ្លះៗរបស់កីឡាករ Hernandez ដំបូងឡើយរូបគេបានចាប់ផ្តើមអាជីបបាល់ទាត់ជាមួយក្រុម Guadalajara របស់ម៉ិកស៊ិក និងត្រូវបន្តមកកាន់ក្លឹប Man Utd នៅរដូវកាលឆ្នាំ២០១០-២០១៥ និងបន្តជទៅកាន់ក្លឹប Real Madrid ជាលក្ខណខ្ចីជើងហើយបន្តទៅកាន់ Bayer Leverkusen, West Ham United និងចុងក្រោយជាមួយក្រុម Sevilla ដែលលេងបានតែ ១៥ប្រកួត រកបាន ៣គ្រាប់នារដូវកាលឆ្នាំ២០១៩-២០២០ មុនចាកចេញទៅកាន់ក្រុមខ្លាំងអាមេរិក LA Galaxy ដែលលើកពាន MLS ចុងក្រោយនៅឆ្នាំ២០១៤៕

You might also like More from author