Arsenal ឡើង​ទៅ​ជុំទី៥ នៃ​ពាន​រង្វាន់ FA Cup ត្រូវ​ជួប​ក្រុម Portsmouth

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានយកឈ្នះក្រុម Bournemouth ២-១ ក្នុងជំនួបជុំទី៤ នៃពានរង្វាន់ FA Cup ដោយត្រូវបន្តទៅជួបក្រុម Portsmouth នៅជុំទី៥ ខណៈក្រុមដែលស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta កំពុងរងផលវិបាក ដោយសារកីឡាករ Shkodran Mustafi ទទួលរងរបួសកជើងជាទម្ងន់ក្នុងជំនួបនេះ។

ក្រុមរបស់អ្នកចាត់ការទូទៅលោក Mikel Arteta នឹងត្រូវអវត្តមានកីឡាករខ្សែការពារសំខាន់ Shkodran Mustafi នៅជំនួបក្រោយៗទៀត នៅពេលដែលបច្ចុប្បន្នកីឡាកររូបនេះត្រូវបានទទួលការត្រួតពិនិត្យត្រង់របួសកជើង ដែលទទួលរងនៅជំនួបជាមួយក្រុម Bournemouth ក្រោយប៉ះទង្គិចជាមួយអ្នកចាំទី Emiliano Martinez ក្នុងតង់ទី២ ក្រោយពេល ២គ្រាប់របស់ក្រុម Arsenal រកបានដោយ Bukayo Saka នៅនាទី៥ និងមិត្តរួមក្រុម Nketiah នៅនាទី២៦ ហើយក្រុម Bournemouth តាមបាន ១គ្រាប់នៅនាទីចុងម៉ោង ៩០+៤។

សម្រាប់ក្រុម Arsenal ដែលជាអតីតក្រុមលើកពាន FA Cup បានចំនួន ១៣លើកនេះ និងត្រូវបន្តទៅជួបក្រុម Portsmouth នៅជុំទី៥ នាខែកុម្ភៈ ដើម្បីប្រជែងកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយបន្តទៀត ខណៈក្នុងជុំទី៥ នេះក្រុមការពារជើងឯក Manchester City ត្រូវជួបក្រុម Sheffield Wednesday៕

You might also like More from author