Juventus ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជា​មួយ​អ្នក​ចាំទី Szczesny ដល់​ឆ្នាំ​២០២៤

(តូរីន)៖ ក្លិបបាល់ទាត់អីតាលី Juventus ដែលស្ថិតក្នុងលីគកំពូល Serie A បានបន្តកិច្ចសន្យាថ្មីជាមួយកីឡាករអ្នកចាំទីឆ្នើម Wojciech Szczesny រហូតដល់ឆ្នាំ២០២៤ ក្រោយភាគីទាំងពីបានធ្វើការពិភាក្សាអស់រយៈពេលជាច្រើនខែមកនេះ ខណៈកិច្ចសន្យាចាស់របស់អ្នកចាំទីសញ្ជាតិប៊ូឡូញ ត្រូវបិទបញ្ចប់ត្រឹមរដូវកាលនេះ។

តាមរយៈការបង្ហាញដោយក្លិប Juventus បានបន្តថាសម្រាប់កីឡាករអ្នកចាំទីដែលមានកម្ពស់ ១,៩៥សញ្ជាតិប៊ូឡូញ Szczesny និងនៅជាមួយក្រុមនេះរហូតដល់ឆ្នាំ២០២៤ តែក៏មិនមានរបាយការណ៍ណាមួយដែលបង្ហាញថាកីឡាកររូបនេះទទួលបានប្រាក់ខែតិចនោះទេ សម្រាប់កិច្ចព្រមព្រៀងថ្មីនេះ។

សម្រាប់ Szczesny បានបង្ហាញខ្លួនជាមួយក្លិបសេះបង្កង់ Juventus ចំនួន ៣រដូវកាលមកហើយដោយបង្ហាញខ្លូនលើទីលានបាន ៨៤ប្រកួតគ្រប់ការប្រកួតទាំងអស់របសើក្លិប ដោយរូបគេត្រូវបាននាំមកពីក្លិប Arsenal ក្នុងលក្ខណ្ឌខ្ចីជើងកាលឆ្នាំ២០១៧ និងលើពាននៅទឹកដីអីតាលី បាន៣ពានផ្សេងគ្នាក្នុងនោះពានលីគកំពូល Serie A បាន ២លើក៕

You might also like More from author