Salah នឹង​ខកខាន​ជួយ Liverpool ប្រសិន​ទៅ​លេង Tokyo Olympic 2020 ជា​មួយ​អេហ្ស៊ីប

(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធសំខាន់ Mohamed Salah នឹងខកខានប្រកួតបើកឆាកជាមួយ Liverpool ក្នុង Premier League រដូវកាលក្រោយឆ្នាំ២០២០-២០២១ ប្រសិនបើរូបគេទៅចូលរួមជាមួយក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន។

លោក Shawky Gharib អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអេហ្ស៊ីប បានធ្វើការកោះហៅកីឡាករវ័យ ២៧ឆ្នាំ ដែលកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លិបអង់គ្លេស Liverpool ក្នុងចំណោមបញ្ជីឈ្មោះ ៥០នាក់ត្រៀមធ្វើការជម្រុះ យកតែ ១៨នាក់ចុងក្រោយ ដើម្បីទៅដណ្តើមមេដាយនៅទីក្រុងតូក្យូ ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះដែរដែលនឹងចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា ចំពោះពេល Premier League រដូវកាលថ្មីរបស់អង់គ្លេស ចាប់ផ្តើមប្រកួតនាខែសីហាផងដែរ។

យោងតាមលក្ខខន្តិកៈសម្រាប់វិញ្ញាសាបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិក លេងតែឈុត U23 ប៉ុណ្ណោះ តែក្នុងនោះអនុញ្ញាតឲ្យមានកីឡាករលើសអាយុ ៣នាក់ក្នុង ១ក្រុមផងដែរ ដើម្បីនាំ ក៏ដូចជាអ្នកមានបទពិសោធន៍ច្រើននៅលើទីលានជាដើម។

តែយ៉ាងណាលោក Gharib ក៏បានបញ្ជាក់បន្ថែមថា «ការចូលរួមរបស់ Salah ជាមួយក្រុមជម្រើសជាតិ U23 អេហ្ស៊ីប ក៏អនុលោមទៅតាមសេចក្តីសម្រេចរបស់ក្លឹប Liverpool និងអ្នកចាត់ការទូទៅ លោក Jurgen Klopp ផងដែរ» អេហ្ស៊ីប នឹងធ្វើការប្រមូលផ្តុំ និងជម្រុះពីបញ្ជីឈ្មោះ ៥០នាក់មកនៅត្រឹម ១៨នាក់ មុនបញ្ជូនទៅ Olympic 2020 នាដើមខែមិថុនា ឆ្នាំ២០២០ ខាងមុខ៕

You might also like More from author