Ruiz ស៊ុត ១គ្រាប់​ជួយ Napoli យក​ឈ្នះ​ម្ចាស់ផ្ទះ Inter សម្រាប់​ជើងទី១ នៅ Coppa Italia

(តូរីន)៖ Fabian Ruiz រកបាន ១គ្រាប់នៅនាទីទី៥៧ ជួយក្រុមពពកស Napoli យកឈ្នះក្រុមម្ចាស់ផ្ទះ Inter Milan ១-០ ក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី២ អ៊ីតាលី Coppa Italia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលឈ្នះក្រៅដី ១-០ នេះដែរបានធ្វើឲ្យក្រុមរបស់លោក Antonio Conte បន្តធ្វើការធ្ងន់សម្រាប់ជើងទី២ នាខែក្រោយដែលនឹងធ្វើឡើងនៅទឹកដី Napoli វិញ ដើម្បីកាត់សេចក្តីថាក្រុមណាឡើងទៅប្រជែងពាន Coppa Italia នាវគ្គផ្តាច់ព្រ័ត្រ ដ្បិត AC Milan ត្រូវស្វាគមន៍ Juventus នៅកីឡដ្ឋាន San Siro រាត្រីនេះបញ្ចប់ជើងទី១ ក្នុងវគ្គ ៤ក្រុម។

Inter Milan ដែលបានវាយបកឈ្នះ AC Milan ៤-២ ឡើងទៅនៅលេខ១ ក្នុងតារាង Serie A កាលសប្តាហ៍មុននោះ សុទ្ធតែទុកកីឡាករ Ashley Young, Alexis Sanchez និង Christian Eriksen សម្រាកទាំងអស់ក្នុងវគ្គទី១ និងអាច ដាក់ចូលលេងក្នុងជម្រើស ១១នាក់ដំបូងសម្រាប់ជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ខាងមុខ៕

You might also like More from author