សមាជិកថ្មី Ighalo ចេញ​ហ្វឹកហាត់​​​ដំបូង ត្រៀម​ជួយ Man Utd ប៉ះ Chelsea

(មេនឆេស្ទើ)៖ Odion Ighalo សមាជិកថ្មីក្នុងក្លិបបិសាចក្រហម Manchester United បានចេញហ្វឹកហាត់ដំបូង ដើម្បីត្រៀមក្រុមខ្លាំង តោខៀវ Chelsea នារាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយនៅ Premier League។

កីឡាករខ្សែស្បែកខ្មៅ វ័យ ៣០ឆ្នាំ Ighalo ក៏ត្រូវបានថ្នាក់ដឹកនាំ Man Utd សម្រេចឲ្យហ្វឹកហាត់ដាច់ដោយឡែកពីមិត្តររួមក្រុមផងដែរ ដោយសារភ័យខ្លាចពីវីរុសកូរ៉ូណា ដ្បិតរូបគេទើបទិញបានពីក្លឹបចិន Shanghai Shenhua ជាទីដែលផ្ទុះ ជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។

តែយ៉ាងណា Ighalo ក៏បានស្ថិតក្នុងបញ្ជីឈ្មោះរបស់លោក Ole ក្នុងការធ្វើដំណើរទៅតតាំងជាមួយ Chelsea នៅកីឡដ្ឋាន Stamford Brigde ដើមសប្តាហ៍ក្រោយផងដែរ ក្នុងប្រកួតលើកទី២៦ ជើងទី២ នៅ Premier League នារដូវកាលឆ្នាំ២០១៩-២០២០ នេះ។

Ighalo មកចូលរួមជាមួយក្លឹបអង់គ្លេស Manchester United ជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ពីក្លឹបលេងក្នុងលីគកំពូលចិន Shanghai Shenhua៕

You might also like More from author