Ronaldo ស៊ុត​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ជួយ Juventus តាម​ស្មើ AC Milan នៅ Coppa Italia

(មីឡែន)៖ ការប្រកួតប្រជែងក្នុងជើងទី១ រវាងក្រុមខ្លាំង Juventus បានតាមស្មើក្រុម AC Milan ក្នុងលទ្ធផល ១-១ ពីការព្យាយាមធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីចុងម៉ោង ដែលស្ថិតក្នុងការប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមម្ចាស់ផ្ទះ AC Milan បានបើកការនាំមុខនៅនាទី៦១ ពីការធ្វើបានសម្រេចដោយកីឡាករ Ante Rebic មុនពេលក្រុមលោក Stefano Pioli នេះបានទទូលកាតលឿង ៥ដង និងក្រហម១ ផងនោះទៅលើកីឡាករ Theo Hernandez នៅនាទី៧១ ជាការបើកផ្លូវឲ្យ Juventus តាមបានស្មើវិញ ដោយបាល់ប៉េណាល់ទីចុងម៉ោង ទាត់ដោយ Ronaldo នៅនាទី៩០។

គួរបញ្ជាក់ផងថា ក្នុងជំនួបខ្លាំងប៉ះខ្លាំងនោះដែរ អ្នកគាំទ្រខាង Juventus ក៏បានរងការគំរាមកំហែងបន្តិចបន្ទួចផងដែរ ក្រោយពេលប្រព័ន្ធ VAR ផ្តល់បាល់ប៉េណាល់ទីចុងម៉ោងឲ្យ Ronaldo ស៊ុតបានសម្រេចនោះ ដែលជាគ្រាប់ទី៣៥ ក្នុងចំណោម ៣៥ប្រកួតឲ្យសេះបង្កង់ និងជម្រើសជាតិនារដូវកាលនេះ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០៕

You might also like More from author