Hakim Ziyech ព្រមព្រៀង​លើ​តម្លៃ​ប្រមាណ ៤៤​លាន​អឺរ៉ូ ក្នុង​ការ​ផ្ទេរ​មក​កាន់ Chelsea

(អាំស្តាដាំ)៖ ក្លិបបាល់ទាត់អង់គ្លេល Chelsea បានព្រមព្រៀងលើកិច្ចសន្យាក្នុងតម្លៃប្រមាណ ៤៤លានអឺរ៉ូ ជុំវិញក្នុងការនាំយកកីឡាករខ្សែបម្រើ Hakim Ziyech ពីក្លិបហូឡង់ Ajax Amsterdam តែត្រូវនៅបញ្ចប់រដូវកាលនេះជាមួយក្រុម Ajax នៃលីគ Eredevisie មុនផ្ទេរមកកាន់ក្រុមតោខៀវនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។

ខ្សែបម្រើសញ្ជាតិម៉ារ៉ុក Ziyech វ័យ ២៦ឆ្នាំ មានកិច្ចសន្យារយៈពេល ៣ឆ្នាំចាប់ពីឆ្នាំ ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈរូបគេបានមកកាន់ក្លិប Ajax នៅរដូវកាលឆ្នាំ២០១៦ ដែលនាំមកពីក្លិប FC Twente និងចាប់ផ្តើមក្លាយជាកីឡាករបាល់ទាត់អាជីពជាមួយក្រុម Heerenveen នៅឆ្នាំ២០១២ ហើយបច្ចុប្បន្នក្លិបតោខៀវបានផ្ទេរទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ទៅកាន់ក្លឹប Ajax តែនឹងបន្ថែម ៤លានអឺរ៉ូទៀត នៅពេលធ្វើការបង្ហាញខ្លួនជាផ្លូវការ និងបញ្ចប់គ្រប់លក្ខខណ្ឌ។

បច្ចុប្បន្នខ្សែបម្រើ Hakim Ziyech បានលេងឲ្យ Ajax ចំនួន ១៥៩ប្រកួត និងរកបាន ៤៧គ្រាប់ និងលើកពានរង្វាន់ឯកត្តជន ៧កម្មវិធីផ្សេងគ្នា ហើយលើកពានរង្វាន់លីគកំពូលហូឡង់ Eredivisie ១លើក រួមជាមួយពាន KNVB Beker ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ និងពាន Johan Cruyff Shield 2019-2020 និងរួមចំណែកលើកពាន African Nations Championship 2018 ជាក្រុមជម្រើសជាតិម៉ារ៉ុកផងដែរ៕

You might also like More from author