ក្លិប Man City ត្រូវ UEFA ដាក់​ពិន័យ​មិន​ឲ្យ​លេង​ពាន​អឺរ៉ុប ២រដូវកាល ដោយ​សារ​ចាយ​លុយ​លើស

(នីយ៉ុង)៖ ក្រុមជើងឯកអង់គ្លេស Manchester City ត្រូវបានសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ព្យូរជើងមិនឲ្យចូលរួមលេងពានអឺរ៉ុប UEFA Champions League និង UEFA Europa League ចំនួន ២រដូវកាលបន្ទាប់ពី ដោយសារតែក្លឹបអង់គ្លេសមួយនេះបានចាយលុយលើសពីចំណូលរបស់ខ្លួន ដើម្បីទិញកីឡាករកាលពីអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៦ កន្លងទៅ។

នេះមានន័យថា រដូវកាលបន្ទាប់ ពោលគឺឆ្នាំ២០២០-២០២១ និងរដូវកាលឆ្នាំ២០២១-២០២២ ពុំមានវត្តមានក្លិបមានរហស្សនាម «មេឃខៀវ» នេះ ចូលរួមលេងពានខាងលើនោះឡើយ បើទោះបីជាបញ្ចប់ទៅដោយចំណាត់ថ្នាក់ក្នុង Top-4 នៅ Premier League ក៏ដោយ។

មួយវិញទៀត ក្រុមជើងឯក Premier League រដូវកាលមុនមួយ ក៏ប្រឈមកាត់ពិន្ទុនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បន្ថែមលើការពិន័យជាទឹកប្រាក់ ៣០លានអឺរ៉ូថែមទៀតនោះ។

នេះជាការខកខានលេងពានអឺរ៉ុបជាលើកដំបូងសម្រាប់ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកអេស្ប៉ាញ Pep Guardiola និងមានមហាសេដ្ឋីជនជាតិអារ៉ាប់ជាម្ចាស់ក្លឹបផងនោះ គឺចាប់តាំងពីពួកគេបានចូលរួម ១០លើកមកនេះ តែមិនទាន់ឈ្នះពានអឺរ៉ុបណាមួយនៅឡើយទេ៕

You might also like More from author