Dortmund បំបាក់ Frankfurt ៤-០ ដើម្បី​កំញើញ​ដល់ PSG នៅ Champions សប្តាហ៍ក្រោយ

(ដកម៉ាន់)៖ ក្រុមលេខ២ នៅអាល្លឹម៉ង់ Borussia Dortmund រកបានបំបាក់គូប្រជែង Eintracht Frankfurt ដល់ ៤-០ មុនមកប៉ះក្រុមជើងឯកបារាំង Paris Saint-Germain នៅ UEFA Champions League សប្តាហ៍ក្រោយនេះ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ។

បន្ទាប់ពីធ្វើមិនបានល្អ ២ប្រកួតចុងក្រោយ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់មួយនេះ បានស្តារមុខមាត់ឡើងវិញ តាមរយៈរកបាន ៣ពិន្ទុជាមួយនឹងការបំបាក់គូប្រជែង Frankfurt ៤ទល់នឹង០ មិនឲ្យតដៃរួច ក្នុងសប្តាហ៍ទី២២ ជើងទី២ នៅក្របខណ្ឌខណ្ឌលីគកំពូលអាល្លឹម៉ង់ Bundesliga។

កីឡាករវ័យក្មេងប្រចាំក្រុម Jadon Sancho រកបាន ១គ្រាប់នៅនាទី៤៩ ដែលជាគ្រាប់ទី២ របស់ Dortmund ក្នុងការប្រកួតយប់មិញនេះ ហើយក៏ជាគ្រាប់ទី២៦ ច្រើនជាងគេបណ្តោះអាសន្នផងដែរនៅ Bundeslia នារដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្រោយពេលមិត្តរួមក្រុម Piszczek រកបានគ្រាប់បើកឆាកនៅនាទី៣៣ Haaland រកបានគ្រាប់ទី៣ នៅនាទី៥៤ និង Guerreiro រកបានគ្រាប់ចុងក្រោយនៅនាទី៧៤។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Dortmund បន្ថយគម្លាតពីក្រុមកំពូលតារាង Bayern Munich មកនៅត្រឹម ១ពិន្ទុប៉ុណ្ណោះ មុនពេលក្រុមការពារជើងឯកមួយនេះ (Bayern) ត្រូវប៉ះម្ចាស់ផ្ទះ Cologne នារាត្រីថ្ងៃអាទិត្យស្អែកនេះ៕

You might also like More from author