Atalanta បំបាក់​ក្រុម​អេស្ប៉ាញ Valencia ៤-១ នៅ Champions League (Video inside)

(តូរីន)៖ ក្លិប Atalanta របស់អ៊ីតាលីបានយកឈ្នះគូប្រជែង Valencia ៤-១ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដែលត្រូវបានធ្វើឡើងនៅទឹកដីកីឡដ្ឋាន San Siro របស់ AC Milan។

៤គ្រាប់ក្នុងវគ្គ១៦ក្រុមនេះ បានធ្វើឲ្យ Atalanta រកបាន ១២គ្រាប់ពីសំណាក់កីឡាករ ១០នាក់ផ្សេងគ្នាផងដែរ ដែលត្រូវបានចាត់ទុកថា ជាក្រុមដែលរកបានគ្រាប់ច្រើនក្នុង Champions League នារដូវកាលនេះទៀតផង។

សមាជិក Serie A ក្នុងលីគកំពូលអ៊ីតាលីមួយនេះ បានបើកការនាំមុខដល់ទៅ ៤គ្រាប់មុនគិតចាប់តាំងពីនាទីទី១៦ មក មុនពេលរបូត ១គ្រាប់វិញនៅនាទីទី៦៦ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធរុស្ស៊ី Dani Cheryshev មុនពេលក្រុមទាំងពីរជួបគ្នាជាថ្មីនៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កាត់ក្តីក្នុងជើងទី២ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

Atalanta ជាក្រុម១ ក្នុងចំណោម ៣ក្រុមរបស់អ៊ីតាលីដែលបានឡើងមកកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពាន UEFA Champions League រដូវកាលនេះជាមួយសេះបង្កង់ Juventus និងក្រុមពពកស Napoli៕

You might also like More from author