ក្រុម​អង្គរ​ថាយហ្គឺរ បាន​ធ្វើតេស្ត​ទឹកនោម​កីឡាករ មុន​ជួប​ក្រុម​គីរីវង់ ក្នុង​សប្តាហ៍ទី៣ ពាន​លីគ​កំពូល

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្នុងលីគកំពូលកម្ពុជា អង្គរថាយហ្គឺដែលមានទីតាំងនៅខេត្តសៀមរាប បានរៀបចំធ្វើតេស្តពិនិត្យសុខភាព និងទឹកនោមកីឡាករទាំងអស់ ដើម្បីរកមើលសារធាតុហាមឃាត់ ដូចជាសារធាតុញៀន មុនក្រុមនេះត្រូវទទួលក្រុមគីរីវង់សុខសែនជ័យ ក្នុងសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។

តាមរយៈការប្រកាសរបស់ក្លិបនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើបណ្តាញសង្គមរបស់ក្លិប ល់ទាត់អង្គថាយហ្គឺ បានទទួលការធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងការធានាអោយបាននៅគុណភាព និងជាគំរូ ហើយក៏ជាការចង្អុលបង្ហាញដល់អ្នកគាំទ្រដែលបានគាំទ្រពួកយើង ហើយក្នុងនោះចំនួនកីឡាករដែលបានចូលធ្វើតេស្តមាន ២៧រូប និងក្រុមការងារ ៤រូប។

គួរបញ្ជាក់ផងថា អង្គរថាយហ្គឺរ ដែលបច្ចុប្បន្នបាននឹងកំពុងឈរលេខរៀងទី៣ ក្នុងតារាងដោយមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១។ ប្រកួតបន្ទាប់ក្នុងសប្តាហ៍ទី៣ ក្រុមនេះត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគីរីវង់សុខសែនជ័យ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅទឹកដីនៃខេត្តសៀមរាប៕

You might also like More from author