ក្រោន បើកទ្វារ​​ស្វាគមន៍​​ក្រុមភ្ញៀវ​​អាស៊ីអឺរ៉ុប នៃ​លីគកំពូល​កម្ពុជា សប្តាហ៍​ទី៣

(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៣ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈនៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នាវេលាម៉ោង ១៨៖០០នាទីល្ងាច។

គួរដឹងដែរថា ភ្នំពេញក្រោនកាលពីសប្តាហ៍ទី២ បានយកឈ្នះក្រុមយុវជនបាទី ក្នុងលទ្ធផល ៧-០ នៃទឹកដីកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទីកាលពីថ្ងៃ២៣ ខែកុម្ភៈកន្លងទៅ។ ភ្នំពេញក្រោន ឆ្លងកាត់ ២ប្រកួតកន្លងមកនេះ ឈ្នះទាំងអស់ ដោយមាន ៦ពិន្ទុ និងបានឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នផងដែរ។

ចំណែកឯកក្រុមអាស៊ីអឺរ៉ុបវិញ កាលពីសប្តាហ៍ទី២ បានចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-០ នៃទឹកដីកីឡដ្ឋាន អេ.អី.យូ ស្ពតផាគ កាលពីថ្ងៃ២៣ ខែកុម្ភៈកន្លងទៅ។ អាស៊ីអឺរ៉ុប ឆ្លងកាត់ ២ប្រកួតកន្លងមក ឈ្នះ១ ចាញ់១ និងបានឈរនៅចំណាត់ថ្នាក់លេខ៨ មាន ៣ពិន្ទុ៕

You might also like More from author