ព្រឹត្តិការណ៍ Formula 1 GP នៅ​ទឹកដី​អាស៊ែបៃហ្សង់ បាន​ពន្យារពេល ដោយសារ​បញ្ហា COVID-19

(បាគូ)៖ ការប្រកួតប្រណាំងរថយន្តកម្រិត Formula 1 Grand Prix នៅទឹកដីប្រទេសអាស៊ែបៃហ្សង់ត្រូវបានពន្យារពេលការប្រកួតហើយ ក៏ដោយសារទប់ស្តាត់បញ្ហាការរីករាលដាលវីរុសឆ្លង COVID-19 ខណៈព្រឹត្តិការណ៍នេះគ្រោងចាប់ផ្តើមនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ការពន្យារពេលនៃការប្រណាំងនៅទីក្រុងបាគូ បានក្លាយជាការខកខានការប្រជែងជើងឯកពិភពលោក World Championship 2020 ក្នុងរដូវកាលនេះ គ្រាដែលការប្រកួតលើកទី៨ នៅអាស៊ែបៃហ្សង់ ខណៈអ្នកគ្រប់គ្រងរៀបចំកម្មវិធីប្រកួត ក៏បានកំពុងតែធ្វើការជិតស្និទ្ធក្រុមការងារ Formula 1 ក្នុងការរៀបចំកាលបរិច្ឆេទថ្មីក្នុងឆ្នាំ២០២០ នេះ។

សម្រាប់ការប្រកួតនៅប្រទេសកាណាដា ក្នុងកម្រិត Canadian Grand Prix នាថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ ក៏បានស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ ខណៈពេលថ្មីៗនេះ ក្រុមអត្តពលិកកាណាដាបានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ Tokyo Olympic Games 2020 មុនគេ។ នេះក៏ការប្រណាំងទី៧ របស់ Formula 1 ដែលបានពន្យារពេល ក្នុងនោះកម្មវិធីនៅ Monaco ក៏លុបចោលទៅទៀតផងដែរ៕

You might also like More from author