បញ្ហា​របួស​សរសៃ​ពួរ​របស់ Kane នឹង​ជា​សះស្បើយ​នៅ ២-៣​សប្តាហ៍​ខាង​មុខ

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Harry Kane នឹងជាសះស្បើយពីបញ្ហារបួសសរសៃពួរជើងខាងឆ្វេងក្នុងរយៈពេល ២ទៅ៣សប្តាហ៍ខាងមុខទៀត បន្ទាប់ពីសម្រាកព្យាបាលយ៉ាងយូរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មក។

កីឡាករសញ្ជាតិអង់គ្លេស វ័យ២៦ឆ្នាំខាងលើនេះបានថ្លែងប្រាប់វេបសាយក្លិប Spurs ថា «មិនយូរទៀតទេ ខ្ញុំនឹងវិលចូលទីលានវិញហើយ។ ពិតណាស់ត្រឹមតែ ២ទៅ៣សប្តាហ៍ទៀតប៉ុណ្ណោះ»

Kane បានរងរបួសសរសៃពួរជើងខាងឆ្វេងជាទម្ងន់នៅអំឡុងក្រុម Tottenham Hotspur ប្រកួតទល់នឹង Southampton នៅ Premier League កាលដើមខែមករា ឆ្នាំ២០២០ ដែលធ្វើឲ្យរូបគេខកខានជាច្រើន ប្រកួតក្នុងក្លិបមាន់ខ្នាយមាស រហូតដល់ពេលនេះ។

Kane រកបាន ១៧គ្រាប់ឲ្យ Spurs នារដូវកាលនេះក្នុងនាមជា Top scorer ក្លិបដែលស្ថិតនៅទីក្រុង London នៃប្រទេសអង់គ្លេស និងជាខ្សែប្រយុទ្ធជួយក្លិបនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League នារដូវកាលមុនផងដែរ៕

You might also like More from author