ព្រឹត្តិការណ៍​កីឡា Olympic និង Paralympic Games 2020 ត្រូវ​បាន​ពន្យារពេល ដោយ​សារ​បញ្ហា COVID-19

(តូក្យូ)៖ នៅពេលនេះសម្រាប់ការប្រកួតដណ្តើមមេដាយនៃព្រឹត្តិការណ៍ Tokyo Olympic និង Paralympic Games 2020 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានពន្យារពេលហើយ ក្រោយពីមានកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo និងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចកំណត់ចំពោះការទប់ស្កាត់ និងការពារវីរុស COVID-19។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០។

សម្រាប់ការសម្រេចពន្យារពេលការប្រកួតនេះ ក៏នៅតែបន្តដាក់ឈ្មោះ Tokyo Olympic Games 2020 បើទោះបីជាការព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២១ ដោយមានកិច្ចព្រមព្រៀងគាំទ្រមួយរយភាគរយពីសំណាក់លោក Thomas Bach ក្នុងអំឡុងពេលដែលការរីករាយដាលវីរុស COVID-19 នៅតែមិនទាន់ធូរស្រាលនោះទេ។

អត្តពលិកដែលបានត្រៀមចូលរួមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅជប៉ុន មានប្រមាណ ១,១០០០នាក់ ខណៈការឆ្លងវីរុស COVID0-19 មានដល់ទៅ ៣៧៥,០០០ករណី ដែលបានបង្ហាញដោយប្រធាន WHO នៃអង្កការសុខភាពពិភពលោក៕

You might also like More from author