Mane នឹង​ទៅ​ចូលរួមជា​មួយ Real ក្រោយ​ជួយ Liverpool លើក​ពាន PL រដូវកាល​នេះ

(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធ Sadio Mane នឹងផ្លាស់ចេញពីទឹកដីអង់គ្លេស ទៅលេងឲ្យក្លិប Real Madrid បន្ទាប់ពីជួយ Liverpool លើកពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះរួចរាល់។

លោក Momo Sissoko អតីតកីឡាករខ្សែបម្រើនៃក្លិបហង្សក្រហមបានថ្លែងប្រាប់ The Sun យ៉ាងប្រាកដថា «Mane ស្ថិតក្នុងរ៉ាដារបស់ Zidane ជាយូរមកហើយ និងអ្វីគ្រប់យ៉ាងក៏បានឈ្នះជាមួយ Livepool ហើយដែរ។

បុរសដែលធ្លាប់ទាំងលេងឲ្យ Juventus ផងនោះ ក៏បានរំលឹកដល់រឿង Real Madrid ចង់បាន Paul Pogba ផងដែរ ដោយបានលើកឡើងថា ប្រសិនបើ Real យកបានខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Mane ហើយនោះ ខ្សែបម្រើបារាំង Pogba នឹងលែងមានន័យហើយ ដ្បិតរូបគេ (Pogba) ចង់ទៅកន្លែងណាដែលមានប្រៀប និងមានតម្លៃជាងគេជានិច្ច។

យ៉ាងណាមិញ ប្រសិនបើកីឡាករវ័យ ២៦ឆ្នាំ Sadio Mane ចាកចេញពីទឹកដី Anfield នារដូវក្តៅខាងមុខមែននោះ មិនប្រាកដថា Mohamed Salah នឹងចាកចេញនោះទេ ដោយសារពុំមានព័ត៌មានណាមួយចុះផ្សាយពីការចង់បានខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះដែរនារដូវកាលនេះ តែធ្លាប់មានលេចលឺថា Liverpool ត្រៀមយកខ្សែប្រយុទ្ធវ័យក្មេង Jorfan Sancho ពីក្លិបអាល្លឹម៉ង់ Borussia Dortmund មកជំនួស Mane ទៅវិញ៕

You might also like More from author