Man Utd ជិត​យក​បាន Sancho មក​កាន់​ទឹកដី Old Trafford មែន​ទែន​ហើយ

(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho ជិតផ្លាស់មកកាន់ទឹកដី Old Trafford មែនទែនហើយ ក្រោយពេលក្លិបអង់គ្លេស Manchester United និង Borussia Dortmund របស់អាល្លឺម៉ង់បានព្រមព្រៀងតម្លៃផ្ទេរប្រមាណជាង ១០០លានផោននោះ។

ប្រភពព័ត៌មានដែលចេញផ្សាយដោយ Express បានឲ្យដឹងថា ទ័ពស្រួចរួមមាន Marcus Rashford, Anthony Martial និង Mason Greenwood ជាការទាក់ចិត្តដល់កីឡាករដែលទើបឈានចូលវ័យ ២០ឆ្នាំកាលពីថ្ងៃពុធម្សិលមិញ រូបនេះវិលមកលេងនៅអង់គ្លេសជាលើកទី២ ក្រោយពេលចាកចេញពី Manchester City ទៅចូលរួមជាមួយ Borussia Dortmund។

មួយវិញទៀត កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានក្តីបារម្ភខ្លះដែរ ក្រោយការមកដល់របស់តារាជើងស៊ុត Erling Haaland អំពីកៅអីក្នុងជម្រើស ១១នាក់ដំបូងនៅថ្ងៃមុខ គ្រាដែល Sancho ក៏ចង់ជួយអង់គ្លេសឲ្យបានច្រើនដែរ នៅតំបន់ប្រយុទ្ធ ក្រៅពីបានចាប់ដៃគូជាមួយកីឡាករអង់គ្លេសដូចគ្នាក្នុងក្លិបជាមួយ Greenwood ក៏ដូចជា Rashford ជាដើម៕

You might also like More from author