កីឡាការិនី ស៊ន សៀវម៉ី នឹង​វះ​កាត់​ជង្គង់​ល្ងាច​នេះ ខណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន ឧប​ត្ថម្ភ ១​ម៉ឺន​ដុល្លារ

- Advertisement -

(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម វីរកីឡាការិនី ស៊ន សៀវម៉ី នឹងធ្វើការវះកាត់ជង្គង់ ដើម្បីព្យាបាលរបួសដ៏រាំរ៉ៃរបស់នាង នៅល្ងាចថ្ងៃទី៣១ ខែតុលានេះហើយ ក្នុងមន្ទីរពេទ្យមួយស្ថិតនៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការបង្ហោះឲ្យដឹងលើគណនីហ្វេសប៊ុកបងប្រុសរបស់នាង គឺលោក ស៊ន អេលីត។

សូមបញ្ជាក់ថា មុនការវះកាត់ជង្គង់របស់វីរកីឡាការិនីតេក្វាន់ដូដ៏ស្រស់ស្អាតថ្ងៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏បានឧត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយលើការព្យាបាលរបួសរបស់កញ្ញា ស៊ន សៀវម៉ី ផងដែរ ក្រោយមានការបង្ហោះសារបង្ហាញពីភាពខ្វះខាតរបស់ប្អូនស្រី ពីសំណាក់លោក ស៊ន អេលីត កាលពីពេលថ្មីៗកន្លងទៅ។

កញ្ញា ស៊ន សៀវម៉ី ធ្លាប់បានឲ្យដឹងថា ការព្យាបាលរបួសជង្គង់ នាងមានក្ដីស្រម៉ៃជាយូរមកហើយ ប៉ុន្ដែដោយសារកង្វះខាតថវិកាទើបត្រូវពន្យាពេលមកទល់បច្ចុប្បន្ន។ ការសម្រេចចិត្តវះកាត់ជង្គង់ទៀតសោត ដោយសារនាងចង់សម្រេចគោលដៅធំៗ ចំនួន២ ទី១ គឺការពារមេដាយមាសកីឡាអាស៊ី នាឆ្នាំ២០១៨ និងទី២ ត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន ដោយប្ដេជ្ញាចិត្តធ្វើឲ្យបានល្អបំផុត៕

Image may contain: 1 person, smiling, sitting

Image may contain: 1 person, baseball

Image may contain: 1 person, smiling, indoor

No automatic alt text available.

Image may contain: one or more people

You might also like More from author