កំពូល​គុន​ខ្មែរ​ប្រើ​កែង វង្ស ណយ ប៉ះ​កីឡាករ​ថៃ កាំឡៃភេត ជា​គូ​សត្រូវ​ចាស់

- Advertisement -

(ភ្នំពេញ)៖ កីឡាករគុនខ្មែរ វង្ស ណយ ប៉ះ កាំឡៃភេត ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិជើងឯកប្រដាល់គូបូតា  ក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាម ដែលធ្វើកាប្រកួតនៅស្ថានីយ៍ទូរទស្សន៍បាយ័ន នាថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ប្រវត្តិប្រកួតរបស់កីឡាករ វង្ស ណយ អាយុ២៧ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ ទម្ងន់៧០គីឡូក្រាម មានស្រុកកំណើត ភូមិស្ទឹងកាច សង្កាត់សាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រីឯបទពិសោធន៍នៅលើសង្វៀនបាន ១៨៧ដង ឈ្នះ១២៣ដង ចាញ់៥៩ដង និងស្មើ៥ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់៣៤ដង ប្រគួកចុងក្រោយផ្តួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី២ ជាកីឡាករមកពីក្លឹប អាណាចក្រគុនខ្មែរក្រសួងមហាផ្ទៃ ការប្រកួតចុងក្រោយឈ្នះ Sonnaraylak Thublarnggaller
នៅទឹកទី២ ផ្តួលឲ្យសន្លប់។

សម្រាប់ វង្ស ណយ ប៉ះ កាំឡៃភេត ក្នុងកម្មវិធីដែលឧបត្ថម្ភដោយគ្រឿងយន្តគូប៊ូតារបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានចាញ់នៅទឹកទី៥ ដោយសន្លប់៕

Image may contain: 4 people, meme and text

You might also like More from author