អ៊ីរ៉ង់ ក្លាយជាក្រុមទី១ ដែលបានទៅដល់រុស្ស៊ីមុនគេ ដើម្បីត្រៀមប្រកួត World Cup 2018

(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានក្លាយជាក្រុមទី១ ដែលនឹងធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីមុនគេ នាម៉ោង ២០៖២៦នាទី (ម៉ោងនៅរុស្ស៊ី) មុនព្រឹត្តិការណ៍ FIFA World Cup 2018 ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា។

យោងតាមគេហទំព័ររបស់ទូរទស្សន៍ geo.tv បានចេញផ្សាយថា អ៊ីរ៉ង់ជាក្រុមមួយ ក្នុងចំណោម៥ក្រុមដែលលេងតំណាងឲ្យទ្វីបអាស៊ីនោះ និងធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីនៅម៉ោងប្រមាណ ២០៖២៦នាទីយប់ថ្ងៃពុធ ទី០៦ ខែមិថុនានេះ នៅព្រលានយន្តហោះ Vnukovo International Airport។

លោក Queiroz ដែលជាគ្រូបង្វឹកក្រុមអ៊ីរ៉ង់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះថា «ការចាកចេញទៅរុស្ស៊ីមុនគេនេះ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិមុនឲ្យបានគ្រប់គ្រាន់ ដ្បិតការប្រកួតនៅសល់ជាង ១សប្តាហ៍ទៀត និងហ្វឹកហាត់បន្ថែម ដើម្បីឲ្យកីឡាករសាំទៅនឹងទីលានផងដែរ»។

អ៊ីរ៉ង់ នឹងចាប់ផ្តើមប្រកួតដំបូងវគ្គសន្សំពិន្ទុក្នុងពូលនៅ FIFA World Cup 2018 នៅថ្ងៃទី១៥ ខែមិថុនា ដោយត្រូវតតាំងជាមួយនឹងក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក នៅពហុកីឡដ្ឋាន Saint Petersburg ស្ថិតក្នុងទីក្រុង Petersburg មុនជួបអេស្ប៉ាញ នៅថ្ងៃទី២០ មិថុនា និងចុងក្រោយជួបព័រទុយហ្គាល់ នៅថ្ងៃទី២៥ មិថុនាក្នុងនាមជាក្រុមស្ថិតក្នុងពូល B។

នេះជាលើកទី៥ផងដែរសម្រាប់អ៊ីរ៉ង់ ដែលបានឡើងទៅលេង World Cup វគ្គផ្តាច់ព្រ័ត្រ ៣២ក្រុមចុងក្រោយ គិតចាប់ តាំងពីឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ និងឆ្នាំ២០១៤ ដោយមិនទាន់បានឈ្នះជើងឯកម្តងណាទេ បូករួមទាំងជើងឯករង ទៀតផង។ ៤ក្រុមផ្សេងទៀតចេញពីទ្វីបអាស៊ីទៅរួមមាន អារ៉ាប៊ីសាអូឌីត អូស្រ្តាលី កូរ៉េខាងត្បូង និងជើងខ្លាំងសាម៉ូរៃខៀវ ជប៉ុន៕

You might also like More from author