Cristiano ​Ronaldo​ ​ផ្ទេរ​ទៅ​កាន់​ក្លឹប ​Juventus ​របស់​អ៊ីតាលី ​ក្នុង​តម្លៃ១១០​លានដុល្លារ ​ពីក្លឹប​ Real Madrid

- Advertisement -

(ម៉ាឌ្រីដ)៖ តារាបាល់ទាត់លំដាប់ពិភពលោកដ៏ល្បី Cristiano Ronaldo បានចាកចេញពីក្លឹបអេស្ប៉ាញ Real Madrid ហើយ ដើម្បីចុះកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹប Juventus របស់ប្រទេសអ៊ីតាលី, នេះបើតាមក្លឹបស្តេចស Real Madrid បានប្រកាសនាថ្ងៃអង្គារនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន ESPN ឲ្យដឹងនាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ការចាកចេញរបស់កីឡាករ Cristiano Ronaldo នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបានលេងនៅក្លឹប Real Madrid អស់រយៈពេល៩ឆ្នាំ។
កិច្ចព្រមព្រៀងផ្ទេរកីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus មានតម្លៃ១០០លានអឺរ៉ូ ស្មើនឹងប្រមាណ១១០លានដុល្លារអាមេរិក។ ជាមួយនឹងកិច្ចព្រមព្រៀងថ្មីរយៈពេល៤ឆ្នាំនេះ កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន៥០ម៉ឺនផោន ស្មើនឹងជាង៦៦ម៉ឺនដុល្លារអាមេរិកក្នុង១សប្តាហ៍ ឬ៣០លានអឺរ៉ូ ស្មើនឹងជាង៣៥លានដុល្លារអាមេរិកជាប្រាក់ប្រចាំឆ្នាំ។

ក្លឹប Real Madrid បានចេញនូវសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ពួកគេបានព្រមព្រៀងក្នុងការផ្ទេរ «ស្របទៅតាមបំណងនឹងការស្នើសុំរបស់កីឡាករ»

សូមជម្រាបថា Ronaldo បានចូលលេងនៅក្លឹប Real Madrid ក្នុងឆ្នាំ២០០៩ បន្ទាប់ពីចំណាយពេល៦ឆ្នាំ លេងនៅអង់គ្លេសក្នុងក្លឹប Manchester United៕

You might also like More from author