បេសកកម្មទៅកាន់តំបន់សមុទ្រ របស់ក្លឹបភ្នំពេញក្រោន ត្រូវបានបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ សម្រាប់ដំណើរទៅកាន់តំបន់សមុទ្រ របស់ប្រទេសកម្ពុជា ដែលជាបេសកកម្មរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងការចែករំលែកបទពិសោធន៍ទាក់ទងនឹងបាល់ទាត់ ក៏ដូចជាធ្វើការផ្សាភ្ជាប់បាល់ទាត់ទៅនឹងការសម្អាតបរិស្ថាន ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យនាថ្ងៃសុក្រ ទី២ ខែវិច្ឆិកានេះ។

អ្វីដែលសំខាន់ផងនោះ ថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន ក្រុមគ្រូបង្វឹក កីឡាករ បានចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ ក្នុងគោលបំណងរក្សាបរិស្ថាននៅតំបន់ឆ្នេររបស់កម្ពុជាឲ្យបានស្អាត បង្កើនភាពស្និទ្ធស្នាលរវាងក្រុមកីឡាករ និងប្អូនៗដែលស្រឡាញ់កីឡាបាល់ទាត់នៅតាមតំបន់ឆ្ងាយៗ ដូចជាធ្វើកម្មវិធី Football Clinic នៅកោះស្តេចជាដើម។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងសមុទ្រមួយនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់បានចូលរួមចែករំលែកនូវបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់៕

You might also like More from author