FFC ត្រៀម​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុមគោព្រៃ ក្នុងយុទ្ធនាការ​ប្រកួតពាន Suzuki Cup

- Advertisement -

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសត្រៀមប្រាក់រង្វាន់ជាច្រើន ដើម្បីលើកទឹកចិត្តដល់ក្រុមគោព្រៃកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកានេះ ។

សេចក្ដីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា បេសកកម្មខាងលើ រាល់ពេលក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើគូប្រកួត សម្រាប់ការប្រកួតជម្រុះក្នុងពូល ឈ្នះ ១ប្រកួត ទាំងមន្ដ្រី និងកីឡាករក្នុងម្នាក់ៗ នឹងទទួលបាន ១,០០០ដុល្លារ ។ ប៉ុន្ដែប្រសិនបើក្រុមគោព្រៃកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សហព័ន្ធនឹងផ្ដល់ក្នុងម្នាក់ៗ ចំនួន ២,០០០ដុល្លារថែមទៀត ។

គួរបញ្ជាក់ថា ការប្រកាសត្រៀមប្រាក់រង្វាន់លើកទឹកចិត្តកីឡាករ និងមន្ដ្រី នៃក្រុមជម្រើសជាតិកម្ពុជានេះ ធ្វើឡើង ស្របពេលក្រុមដឹកនាំដោយគ្រូបង្វឹក គឺលោក Felix ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបបើកឆាកពូលA នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ យុទ្ធនាការនេះដែរ កម្ពុជា ស្ថិតក្នុងពូលA ដោយមាន ៥ប្រទេស គឺកម្ពុជា វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ៕

You might also like More from author