ONE Championship តែងតាំង​អតីតនារី​ជើងខ្លាំង​ពិភពលោក Miesha Tate ជាអនុប្រធានថ្មី

- Advertisement -

(ភ្នំពេញ)៖ ស្ថាប័នប្រដាល់ ONE Championship បានប្រកាសតែងតាំងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Women’s Bantamweight Championship ផ្នែកប្រដាល់គុនចម្រុះ MMA នារីជើងខ្លាំង Miesha Tate ក្លាយជាអនុប្រធានប្រចាំ ស្ថាប័ន ONE Championship ដែលការតែងតាំងនេះ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Chatri Sityodtong នាយកប្រតិបត្តិរបស់កម្មវិធីប្រដាល់ ONE Championship បានឲ្យដឹងថា វាពិតជាមានភាពប្រសើរខ្លាំងណាស់ ក្នុងការតែងតាំងអតីតកីឡាការិនីម្ចាស់ខ្សែក្រវាត់ពិភពលោក Miesha Tate ជាអនុប្រធានរបស់យើង។

Miesha ជាកីឡាការិនីសញ្ជាតិអាមេរិក វ័យ៣២ឆ្នាំ កាន់ខ្សែក្រវាត់ ដែលមានបទពិសោធន៍ច្រើនចាប់តាំងបានចូលប្រឡូកក្នុងវិស័យកីឡកាលពីឆ្នាំ២០០៥ និងបានឈ្នះជើងឯកតែម្តងនៅទីក្រុង Washington សហរដ្ឋអាមេរិក និងមានភាពលេចធ្លោក្នុងវិស័យកីឡាមួយនេះ ហើយបានចូលជាកីឡាការិនី MMA ក្នុងឆ្នាំ២០០៧ បានចូលនិវត្តន៍កាលពីឆ្នាំ២០១៦ ជាមួយនឹងកំណត់ត្រាលើសង្វៀន ២៥ដង ឈ្នះ១៨ដង និងចាញ់៧ដង។

Miesha អនុប្រធានថ្មី រូបនេះជាអតីតជើងឯកប្រដាល់ចម្រុះពិភពលោកដែលមានរហស្សនាម «Cupcake» គឺនារីជើងខ្លាំងម្នាក់ក្នុងកម្មវិធីប្រដាល់ MMA កម្រិតពិភពលោក នាងធ្លាប់ជ័យជម្នះគួរឲ្យចាប់អារម្មណ៍លើកីឡាការិនីជើងខ្លាំងជាច្រើនដូចជា Liz Carmouche, Sara McMann, Jessica Eye និង Holly Holm៕

You might also like More from author