ខ្សែប្រយុទ្ធ​មាឌធំ Thimothy វិលមក​កាន់ក្លឹប​អង្គរថៃហ្គឺ ក្នុងចុះ​កិច្ចសន្យា​រយៈពេល ១ឆ្នាំ

- Advertisement -

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធ Okereke Thimothy ជាកីឡាករទី ៤ ដែលបានចុះកិច្ចសន្យាក្លាយជាកីឡាករថ្មីរបស់ក្លឹបអង្គរថៃហ្គឺរយៈពេល ១ឆ្នាំ សម្រាប់ត្រៀមក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ ខាងមុខ រូបគេបានត្រលប់មកចូលរួមជាមួយក្លឹបចាស់ក្នុងលីគកំពូលកម្ពុជាវិញ បន្ទាប់ពីចំណាយពេលកន្លះរដូវកាលជាមួយក្លឹបនៅលីគលំដាប់ទី២ ម៉ាឡេស៊ី។

Thimothy មានសញ្ជាតិនីហ្សេរីយ៉ា មានវ័យ ២៤ឆ្នាំ ជាកីឡាករដែលជោគជ័យគួរសមអំឡុងពេលដែលលេងនៅកម្ពុជា ជាមួយក្លឹបស៊ីម៉ាក់, ក្លឹបខាមបូឌានថៃហ្គឺ, ក្លឹបអាស៊ីអឺរ៉ុប នឹងបន្តទៅកាន់ក្លឹប UiTM នៅលីគទី២ របស់ប្រទេសម៉ាឡេស៊ី បានរយៈពេល ១រដូវកាល កីឡាកររូបនេះមានជំនាញខាងពិតពាំង និងមានបច្ចេកទេសបញ្ចប់ទីល្អ។

សម្រាប់ក្លឹបអង្គរថៃហ្គឺ កាលពីរដូវកាលចាស់ទទួលបានចំណាតថ្នាក់លេខ ៨ ក្នុងលីគកំពូលកម្ពុជា MCL 2018 យ៉ាងណាក្តីសម្រាប់ពានរង្វាន់សម្តេច ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានពានមានអ្នកគ្រាំទ្រទស្សនាការប្រកួតរបស់ក្លឹបនេះច្រើនផងដែរ។៕

You might also like More from author