ថៃ លេងស្មើ​​ជាមួយ ម៉ាឡេស៊ី ខណៈ​វៀតណាម យកឈ្នះ​ហ្វីលីពីន ២-១ ជើងទី១​នៃពាន AFF Suzuki Cup

- Advertisement -

(ម៉ានីល)៖ ក្រុមដំរីថៃ លេងបានស្មើលទ្ធផលទល់នឹងម្ចាស់ផ្ទះម៉ាឡេស៊ី មុនពេលវៀតណាម បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ២-១ សម្រាប់ជើងទី១ នៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 កាលពីសប្តាហ៍មុន។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល B មិនអាចធ្វើអ្វីក្រុមដែលចេញពីពូល A លេខ២ ម៉ាឡេស៊ី បានឡើយ ដោយរក្សាលទ្ធផលស្មើ ០-០ បើទោះបីជាដាក់កីឡាករជម្រើស ១១នាក់ដំបូងសុទ្ធតែជើងខ្លាំងក៏ដោយ ក្នុងនោះក៏មានតារាងជើងស៊ុត Adisak Kraisorn ពាក់លេខ៩ ដែលបានរកបាន ៨គ្រាប់ច្រើនជាងគេក្នុងយុទ្ធនាការនេះផងដែរ។

យ៉ាងណាមិញសម្រាប់ក្រុមវៀតណាម ដែលធ្វើការប្រកួតនារាត្រីថ្ងៃអាទិត្យ ទី០២ ខែធ្នូវិញ បានលើកទ័ពទៅស៊ីហ្វីលីពីន ដល់ក្នុងផ្ទះក្នុងលទ្ធផលបច្ចេកទេស ២-១ ដែលកាន់តែមានភាពងាយស្រួលក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពេលថៃ ត្រូវជួបម៉ាឡេស៊ី នៅថ្ងៃទី៥ ខែធ្នូនៅកីឡដ្ឋាន ស្ថិតក្នុងទីក្រុងបាងកក៕

You might also like More from author