Man City យកឈ្នះ Watford ២-១ បន្តនាំ​មុខកំពូល​តារាង ៥ពិន្ទុក្នុង Premier League

- Advertisement -

(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City បាននាំមុខកំពូលតារាងដាច់ ៥ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ Watford ២-១ ក្នុងសប្តាហ៍ទី១៥ ជើងទី១ យប់មិញនេះទៀតក្នុង Premier League។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមរបស់លោក Pep Guardiola រកបាន ៤១ពិន្ទុ ខណៈក្រុមលេខ២ ហង្សក្រហម Liverpool មានតែ ៣៦ពិន្ទុ តែសល់ ១ប្រកួតក្នុងដៃដែលត្រូវប៉ះម្ចាស់ផ្ទះ Burnley នាយប់នេះ។

កីឡាករវ័យក្មេងរបស់អាល្លឺម៉ង់ Leroy Sane ជាអ្នករកបានគ្រាប់ទី១ ឲ្យមេឃខៀវនៅនាទីទី៤០ ដែលជាគ្រាប់បាល់ ទី៥ ក្នុងចំណោម ៥ប្រកួតចុងក្រោយក្នុងក្លឹប Man City មុនពេលសមាជិកថ្មី ដែលមក Riyad Mahrez រកបានគ្រាប់ ទី២ នៅនាទីទី៥១ និង Watford រកបានតែ១គ្រាប់នៅនាទីទី៨៥ ដោយកីឡាករ Doucoure៕

You might also like More from author