Josh ត្រូវការពា​រខ្សែក្រវាត់ IBF ដោយប៉ះ​មិត្តរួមជាតិ Carl ចុងខែនេះ

- Advertisement -

(ក្រុងឡុងដ៍)៖ ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ចក្រភពអង់គ្លេស កីឡាករ Josh Warrington ត្រូវឡើងការពារខ្សែទម្ងន់មធ្យមពិភពលោក IBF Welterweight ពិភពលោក ដោយប៉ះកីឡាករមិត្តរួមជាតិ Carl Frampton នៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨ នាសង្វៀន Manchester Arena នៃចក្រភពអង់គ្លេស។

ម្ចាស់ខ្សែក្រវាត់ កីឡាករ Josh ធ្លាប់ប្រកួតឈ្នះ ២៧ដង ផ្តួលដៃគូឲ្យសន្លប់បាន ៦ដងជាម្ចាស់ជើងឯកថ្នាក់ជាតិរបស់ចក្រភពអង់គ្លេស ខ្សែក្រវាត់ IBF ដែលទើបដណ្តើមបានកាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ និងជាម្ចាស់ពានរង្វាន់ European ផងដែរ។

ចំណែកគូប្រជែង កីឡាករ Carl Frampton បាននិយាយក្នុងសន្និសីទសារព័ត៌មាននាទីក្រុង Manchester ថា វានឹងក្លាយជាការប្រយុទ្ធគ្នាដ៏ធំមួយ ឬក៏ការតស៊ូសម្រាប់អាជីពរបស់គាត់ ខណៈដែលគាត់បានត្រៀមខ្លួនដើម្បីប្រជែងខ្សែក្រវាត់ពីកីឡាករ Josh។

ការប្រកួតនៅលើទីលាន Manchester Arena នឹងក្លាយជាការប្រកួតលើកដំបូងរបស់ Carl ចាប់តាំងពីលោកបានបាត់ បង់ខ្សែក្រវាត់ WBA ក្រោយចាញ់កីឡាករ Leo Santa Cruz នៅទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកកាលពី ដើមឆ្នាំ២០១៧៕

You might also like More from author