ប្រវត្តិខ្លះៗ​របស់​ខ្សែបម្រើ Soares ដែលទើប​ចុះកិច្ច​សន្យារយៈពេល ១ឆ្នាំនៅ​ក្លឹបក្រោន

- Advertisement -

(ភ្នំពេញ)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Paulo Victor Costa Soares បានកើតនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ១៩៩៤ នៅទីក្រុង São Luís នៃប្រទេសប្រេស៊ីល ដោយរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅប្រទេសកំណើតក្នុងក្លឹប Atlético Sorocaba ក្នុងឆ្នាំ២០១៣ មុនផ្លាស់ទៅលេងឲ្យក្លឹប América-RN ក្នុងឆ្នាំ២០១៤។

កីឡាករវ័យ ២២ឆ្នាំ Soares បានផ្លាស់មកលេងនៅទឹកអាស៊ីដំបូងក្នុងក្លឹប Goyang Zaicro របស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១៦ និងថ្មីៗនេះរូបគេក៏ត្រឡប់ទៅលេងនៅប្រទេសប្រេស៊ីលវិញ ក្នុងក្លឹប Nacional Atl. Muriaé។

ក្នុងចំណោមកីឡាករថ្មី ២រូបដែលបានចុះកិច្ចសន្យាថ្មីនៅក្លឹបភ្នំពេញក្រោន កីឡាករ Paulo Victor Costa Soares ក៏ជាកីឡាករ ១រូបដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍លើវត្តមានរបស់គេដែរ។

ទន្ទឹមគ្នានោះ អតីតជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលជើងជាងគេ ភ្នំពេញក្រោន មានការរំពឹងទុកយ៉ាងមុតមាំថា Paulo Victor នឹងរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុមដទៃ ដើម្បីជួយក្លឹបឲ្យទទួលបានជោគជ័យក្នុងរដូវកាលថ្មី នាពេលខាងមុខទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានលីគកំពូល៕

You might also like More from author