គណៈកម្មការ​ជាតិអូឡាំពិក គ្រោងបង្កើត​កម្មវិធីកីឡា​ទេសចរណ៍​នៅតំបន់​អន្លុងវែង នៅឆ្នាំ២០១៩

- Advertisement -

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត រត់ប្រណាំង ឬដើរឡើងភ្នំ នឹងត្រូវបានបង្កើតឡើងនៅតំបន់ប្រវត្តិសាស្ត្រអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានមូលដ្ឋានជាប់ព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០១៩ ខាងមុខ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថា ក្រោយពីបានដឹកនាំមន្ត្រីមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីថ្នាក់ខេត្ត ទៅពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រ ស្ថិតនៅតំបន់ព្រំដែនអន្តរជាតិ ភ្នំដងរែក ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ក៏កំពុងសិក្សាពីការរៀបចំព្រឹត្តិការណ៍នេះជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រីកសក្តានុពលទេសចរណ៍ទៅកាន់មហាជន ពិសេសភ្ញៀវបរទេសឲ្យបានកំសាន្តសប្បាយ និងយល់ដឹងពីតំបន់តស៊ូចុងក្រោយនៃរបបខ្មែរក្រហម។

អគ្គលេខាធិការ NOCC ដដែលបានបន្តថា ចំពោះថ្ងៃខែនៃការរៀបចំគឺថ្នាក់ដឹកនាំកំពុងពិចារណាឲ្យបានមុនថ្ងៃខួបរំដោះ ៧មករា ឆ្នាំ២០១៩ ខាងមុខ ស្របពេលជារៀងរាល់ឆ្នាំ គណៈកម្មការជាតិអូឡាំពិកបានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតាមបណ្តាខេត្តជាច្រើន ពិសេសគឺតំបន់មាត់សមុទ្រ និងតំបន់អង្គរដែលទើបតែបញ្ចប់ទៅកាលពេលថ្មីនេះ ដោយមានទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១០,៥០០នាក់ចូលរួម៕

You might also like More from author