ភ្នំពេញក្រោន បន្ថែម​សមាជិកថ្មី ២រូបទៀត ដែលជា​គ្រូកាយ​សម្បទា និងគ្រូពេទ្យ​ចលនា

- Advertisement -

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញពីសមាសភាពសមាជិកថ្មី២រូបទៀត គឺគ្រូកាយសម្បទា លោក Luiz Andre Bastos Leandro និងគ្រូពេទ្យចលនា លោក Pedro Icaro Marques Benevenuto។

លោក Pedro Icaro បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ក្នុងរដ្ឋ Ceara របស់ប្រទេសប្រេស៊ីល ហើយក៏បានធ្វើការជាមួយក្លឹប Ceara Sporting Club រយៈពេល ៤ឆ្នាំផងដែរ។

អ្វីដែរសំខាន់ផងនោះ លោក Luiz Andre មានបទពិសោធន៍ជាច្រើនឆ្នាំលើការបង្វឹកកាយសម្បទាកីឡាករ ជាពិសេស លើផ្នែកកម្លាំងដែលធ្លាប់ធ្វើការជាមួយក្រុមជម្រើសជាតិហៃទី ក្លឹប Dempho Sport Club របស់ប្រទេសឥណ្ឌា ក្លឹប Al Arabi និងក្លឹប Al Hamrya និងក្លឹបមួយចំនួនទៀតនៅប្រទេសប្រេស៊ីលមានដូចជា Fluminense FC និង Sampaio Correia FC។

ភ្នំពេញក្រោនសង្ឃឹមថា វត្តមានអ្នកទាំងពីរនឹងជួយជ្រោមជ្រែងកីឡាកររបស់វ័យចំណាស់នេះឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ៕

You might also like More from author