ភ្នំពេញក្រោន នឹងចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍ LEO Pre-Season Cup 2019 នៅទឹកដីថៃ

- Advertisement -

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា នឹងចូលរួមការប្រកួតពានរង្វាន់សម្ពោធរដូវកាល Leo Pre-Season Cup 2019 នៅប្រទេសថៃ ដែលនឹងរៀបចំឡើងនាដើមខែមករា ខាងមុខនេះ។

ក្នុងយុទ្ធនាការនេះ ក្រោននឹងត្រូវធ្វើការប្រកួតប្រជែងជាមួយក្រុមចំនួន១២ នៅប្រទេសថៃរួមមានក្រុម Perak TBG F.C មកពីលីគកំពូលម៉ាឡេស៊ី ក្រុម Lao Toyota F.C. មកពីលីគកំពូលប្រទេសឡាវ និងក្រុម Hanoi FC របស់ប្រទេសវៀតណាម។

នេះជាលើកទី១ហើយដែលក្រុមភ្នំពេញក្រោន បានចូលរួមក្នុងការប្រកួតពានរង្វាន់ខាងលើ ដោយការប្រកួតផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១៣-២៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ៕

You might also like More from author