កម្ពុជា បញ្ជូន ៦ប្រភេទ​កីឡា​ក្នុងការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ានលើក​ទី១៩ នៅមីយ៉ាន់ម៉ា

- Advertisement -

(ភ្នំពេញ)៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាអធិបតីភាពក្នុង
ពិធីសំណេះសំណលជូនដំណើប្រតិភូកីឡានិស្សិតកម្ពុជា ក្នុងការចេញទៅចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩-២០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង NYPYIDAW ប្រទេសមីយ៉ាន់ម៉ា។

ក្នុងនោះដែរមានប្រតិភូសរុបចំនួន ៧៧នាក់ ដោយមានកីឡាករ កីឡាការិនី ៤៩នាក់ និង គ្រូបង្វឹក ១២នាក់ អាជ្ញាកណ្តាល ៣នាក់ ដែលមាន៦ ប្រភេទកីឡា
១៖ កីឡាអត្តពលកម្ម
២៖ ហែលទឹក
៣៖ ការ៉ាតេ
៤៖ ប៉េតង់
៥៖ វាយកូនឃ្លីលើតុ
៦៖ វ៉ូវីណាម

សូមបញ្ជាក់ផងដែរថា ក្នុងនោះផងដែរប្រភេទវ៉ូវីណាមកម្ពុជា នឹងត្រូវចេញដំណើរទៅចូលរួមការប្រកួតនៅថ្ងៃទី១៣ វេលាម៉ោង១១ព្រឹក៕

You might also like More from author