ប្រវត្តិខ្លះៗ​របស់អ្នក​ចាំទីវ័យក្មេង ភ្នំពេញក្រោន Leonardo Oliveira Tavares

- Advertisement -

(ភ្នំពេញ)៖ អ្នកចាំទីវ័យក្មេង ជនជាតិប្រេស៊ីលដែលទើបតែចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន គឺកីឡាករ Leonardo Oliveira Tavares កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៦។

បុរសវ័យ ២២ឆ្នាំ Tavares បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសប្រេស៊ីលជាមួយក្លឹប Flamengo ក្នុងឆ្នាំ២០០៩ ក្លឹប Botafogo ឆ្នាំ២០១០ ក្លឹប Porto -SC ឆ្នាំ២០១៦ ហើយក៏បន្តទៅលេងនៅក្លឹប Queimados នាឆ្នាំ២០១៧ និងលេងនៅក្លឹប Bacabal ឆ្នាំ២០១៨ មុនផ្លាស់មកកម្ពុជា ក្នុងក្លឹបភ្នំពេញក្រោន។

អតីតម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យច្រើនជាងគេ ក្រោនមានក្តីសង្ឃឹមថា វត្តមានរបស់អ្នកចាំទី វ័យក្មេងរូបនេះ នឹងអាចជួយក្រុម ក៏ដូចជារួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀត ដើម្បីជួយក្លឹបឲ្យទទួលជោគជ័យ នារដូវកាលថ្មីខាងមុខ ខណៈក្លឹបនេះមានមូលដ្ឋាននៅភ្នំពេញមួយនេះបញ្ចប់ ទៅដោយចំណាត់ថ្នាក់លេខ៥ កាលពីរដូវកាលមុន៕

You might also like More from author