ក្លឹប​ស្វាយរៀង ចុះ​កិច្ចសន្យា​នាំយក​ខ្សែប្រយុទ្ធ Yeon Gi Sung មក​ពី​លីគ​កំពូល​​ម៉ាឡេស៊ី

- Advertisement -

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឈានដល់ការចុះកិច្ចសន្យានាំយកកីឡាករខ្សែប្រយុទ្ធ Yeon Gi Sung ដែលធ្លាប់លេងឲ្យក្លឹបភ្នំពេញក្រោន មកចូលរួមសម្រាប់ត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា MCL ឆ្នាំ២០១៩ ដែលនឹងបើការប្រកួតប្រជែងនាខែកុម្ភៈខាងមុខ។ បើតាមចេញផ្សាយរបស់ក្លឹបនាពេលថ្មីៗនេះ។

អតីតកីឡាករក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងកម្រិតយុវជន U18 និង U19 រូបនេះ ធ្លាប់លេងឲ្យក្លឹប Yadanarbon FC ក្នុងឆ្នាំ២០១៥ របស់ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៦ លេងឲ្យក្លឹប BCC FC របស់ប្រទេសថៃ ឆ្នាំ ២០១៧ លេងឲ្យក្លឹប Phnom Penh Crown ក្នុងលីគកំពូលកម្ពុជា និងបានចំណាយពេលតែពាក់កណ្តាលរដូវកាលជាមួយក្លឹប PKNP FC នៅលីគកំពូលម៉ាឡេស៊ី ជាមួយអតីតមិត្តរួមក្រុម កែវ សុខផេង។

សម្រាប់កីឡាសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មានសមត្ថភាពខ្ពស់ក្នុងការបញ្ចប់ទី ដោយរូបគេធ្លាប់ស៊ុតបាន ៧គ្រាប់តែម្នាក់ឯងឲ្យក្លឹបភ្នំពេញក្រោន យកឈ្នះក្លឹបស៊ីម៉ាក់ យូណាយធីត ក្នុងលទ្ធផល ១១-០ កាលពីឆ្នាំ២០១៧៕

You might also like More from author