កីឡាករ​គុនចម្រុះ ចាន់ រតនា ឈ្នះ​​ជើង​ខ្លាំង ABRO ខណៈ ឯម សុវណ្ណារី បន្ត​​កំណត់ត្រា​ឈ្នះ​ក្នុង​សង្វៀន ONE Championship

(ភ្នំពេញ)៖ គុនខ្មែរចម្រុះ ចាន់ រតនា វាយឈ្នះជើងខ្លាំងឥណ្ឌូនេស៊ី ABRO FERNANDES គ្រាដែលកីឡការិនី ឯម សុវណ្ណារី បានបន្តការឈ្នះក្រោយប្រកួតជាមួយកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងប្រភេទទម្ងន់ Flyweight ដែលការប្រកួតនេះត្រូវតំណាងឲ្យកម្ពុជា នៅក្នុងកម្មវិធីប្រដាល់ ONE Championship នាល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង KUALA LUMPUR ប្រទេសម៉ាឡេស៊ី។

សម្រាប់ការប្រកួតរវាងកីឡាការិនីកូនកាត់កម្ពុជា-អាមេរិក ឯម សុវណ្ណារី បានយកឈ្នះកីឡាការិនីអ៊ុយក្រែន Iryna ដោយលោកអាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតដោយមើលឃើញថា កីឡាករ Iryna មិនអាចបន្តការប្រកូតបានទៅមុខទៀត ហើយនេះជាជ័យជម្នះលើកទី១ កីឡាការិនីវ័យ ២៦ឆ្នាំ របស់កម្ពុជា ក្នុងសង្វៀន One Championship ហើយនាងនៅតែបន្តកំណត់ត្រាវាយដៃគូឲ្យបោះបង់ការប្រកួតក្នុងទឹកទី១ គិតត្រឹម ៣ប្រកួតចុងក្រោយ។

រីឯការប្រកួតដ៏ស្វិតស្វាញរបស់កីឡារក ចាន់ រតនា ប៉ះជាមួយកីឡាករឥណ្ឌូនេស៊ី ABRO ក្នុងទឹកទី១ មានការវាយគ្នាទៅវិញទៅមក ឈានចូលទឹកទី២ ការវាយសម្រុកគ្នានៅបន្ត គ្រាដែលកីឡាករគុនខ្មែរបានតស៊ូវាយសម្រុកឲ្យដៃគូយ៉ាងខ្លាំង ដោយុមើលឃើញថាកីឡាករ ABRO មិនអាចបន្តការប្រកូតបាន លោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២៕

You might also like More from author