២ពូល ប្រជែងគ្នា​ស្វិតស្វាញ ដើម្បីយក​កៅអីវគ្គ ១៦ក្រុមនៃ UEFA Champions League

(បាសេឡូណា)៖ ការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាល ឆ្នាំ២០១៨-២០១៩ នឹងត្រូវធ្វើឡើងនារាត្រីថ្ងៃអង្គារ ទី១១ ខែធ្នូនេះ ដោយមាន ២ពូលរវាងពូល B និងពូល C ជាការប្រកួតស្លាប់-រស់កាត់សេចក្តីដណ្តើមកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។

Barcelona ជាក្រុមដែលបានកក់កៅអីវគ្គ ១៦ក្រុមមុនគេសម្រាប់ពូល B នៅសល់១កៅអីសម្រាប់ Spurs និង Inter Milan ប្រជែងគ្នា ក្នុងខណៈក្រុមជើងឯក La Liga ត្រូវទទួលក្រុមភ្ញៀវមកពីអង់គ្លេស Tottenham Hotspur នាម៉ោង ៣៖០០នាទីរំលងអាធ្រាត្រដូចគ្នាទៅនឹង Inter Milan របស់អ៊ីតាលី ស្វាគមន៍ក្រុមបាតតារាងមកពីហូឡង់ PSV Eindhoven។

ទន្ទឺមគ្នានោះ សម្រាប់ពូល C វិញក៏ស្វិតស្វាញដូចគ្នាក្នុងខណៈមិនទាន់រកឃើញក្រុមណាមួយកក់កៅអីវគ្គ ១/៨នៅឡើយទេដោយក្រុមជើងខ្លាំងបារាំង Paris Saint-Germain ត្រូវជួបម្ចាស់ផ្ទះ Zvezda និង Liverpool ត្រូវស្វាគមន៍ក្រុមអ៊ីតាលី Napoli នៅកីឡដ្ឋាន Anfield នាម៉ោងដំណាលគ្នា ៣៖០០ទៀតភ្លឺ៕

You might also like More from author