Solskjaer៖ Man Utd អាច​ឈ្នះ​គ្រប់​ការ​ប្រកួត​ក្នុង​លីគ ប្រសិន​បើ​កីឡាករ​ពុំមាន​បញ្ហា​របួស

(មេនឆេស្ទើ)៖ គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer បានលើកឡើងថា Manchester United អាចរក បាន គ្រប់ជ័យជម្នះនៅ Premier League ប្រសិនបើកីឡាកររក្សាទម្រង់លេង និងពុំមានបញ្ហារបួសផងដែរនោះ។

Man Utd នៅសល់ ១៧ប្រកួតទៀតក្នុង Premier League ជើងទី២ រដូវកាលឆ្នាំ២០១៨-២០១៩នេះ ខណៈ គ្រូបង្វឹក ថ្មីជនជាតិន័រវេស ចូលដឹកនាំបណ្តោះអាសន្ន ឈ្នះ៤ប្រកួតជាប់ៗគ្នា ដោយរកបាន ៣៨ពិន្ទុ ឈរនៅ លេខរៀងទី៦ បណ្តោះអាសន្ន។

បុរសវ័យ៤៥ឆ្នាំ ដែលធ្លាប់ជាខ្សែប្រយុទ្ធនៃក្លឹបបិសាចក្រហមតាំងជំនាន់លោក Sir Ales-Ferguson ផងនោះ បាន ថ្លែងប្រាប់ BBC ក្រោយទទួលបានជ័យ ២-០ នៅក្នុងផ្ទះ Newcastle United ថា «Man Utd អាចរកបានជ័យជម្នះ បន្តទៀត។ នៅពេលអ្នកចូលមកកាន់ក្លឹបនេះ អ្នកប្រាកដជាមានអារម្មណ៍ថា អ្នកនឹងឈ្នះការប្រកួតជាច្រើន។ ខ្ញុំមានពេលច្រើននិយាយជាមួយកីឡាករ តែមិនមានពេលច្រើនបង្វឹកពួកគេឡើយ តែប្រសិនបើពួកគេគិតថា holiday នោះខុសហើយ»

បន្ថែមលើនេះលោក Solskjaer ក៏បានលើកឡើងថា រូបលោកមិនចង់ចាកចេញពីទឹកដី Old Trafford នៅរដូវ ក្តៅនេះទេ នោះមានន័យថា រូបលោកចង់ចុះហត្ថលេខាធ្វើជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យដឹកនាំបណ្តោះអាសន្ន ជំនួសកៅអី Jose Mourinho៕

You might also like More from author