Bayern Munich ទិញ​បាន​ខ្សែ​ការពារ Benjamin Pavard ពីក្លឹប Stuttgart

(ប៊ែកឡាំង)៖ លោក Hasan Salihamidzic ប្រធានផ្នែកកីឡានៃក្លឹប Bayern Munich បានបង្ហើបប្រាប់ថា ក្លឹបបាន ចុះកិច្ចសន្យាជាមួយកីឡាករខ្សែការពាសញ្ជាតិបារាំង Benjamin Pavard រួចរាល់ហើយខណៈកីឡាករខ្សែការពារ លេងឲ្យក្លឹប Stuttgart រូបនេះនឹងចូលរួមជាមួយ Bayern Munich ក្នុងការប្រកួតនារដូវក្ដៅខាងមុខនេះ។

សមាជិកម្ចាស់ពាន World Cup 2018 ខ្សែការពារ Pavard ជាផ្នែកមួយដ៏សំខាន់ ហើយតាមសេចក្ដីរាយការណ៍ គេបានចុះកិច្ចសន្យា ៥ឆ្នាំជាមួយ Bayern Munic។ ចំពោះព័ត៌មានលំអិតអំពីការចុះកិច្ចសន្យា នឹងចាប់ផ្ដើម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

កីឡាករដែលមានវ័យ ២២ឆ្នាំ Pavard បច្ចុប្បន្នលេងបាន ១៤ប្រកួតឲ្យក្លឹប Stuttgart និងរកបាន ១គ្រាប់ក្នុង ប្រកួតពានរង្វាន់ពិភពលោក ហើយក៏ជាកីឡាករដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅក្លឹបធំៗ មួយចំនួន របស់អឺរ៉ុប ប៉ុន្តែក្លឹប Bayern Munich អាចធ្វើបានសម្រេចមុនក្លឹបផ្សេងៗទៀត៕

You might also like More from author