ជប៉ុន វាយបក​ឈ្នះទូក​មេនីស្ថាន ៣-២ រកបាន ៣ពិន្ទុ​ដំបូងនៅ Asian Cup 2019

(ឌូបៃ)៖ ក្រុមសាម៉ូរៃជប៉ុន បានធ្វើការវាបយកជ័យជម្នះវិញនៅវគ្គទី២ ទៅលើក្រុមជម្រើសជាតិទូកមេនីស្ថាន ក្នុងលទ្ធផល ៣-២ នៅវគ្គទី២ រកបាន ៣ពិន្ទុដំបូងនៃព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួមនារាត្រីថ្ងៃពុធ ទី០៩ ខែមករា។

ខ្លាកំណាចប្រចាំអាស៊ី ជប៉ុនបានភ្លាត់របូត ១គ្រាប់មុននៅនាទីទី២៦ ពីការស៊ុតពីចម្ងាយរបស់កីឡាករ Amanow មុនពេលវាយបកបាន ៣គ្រាប់វិញដើមវគ្គទី២ ក្នុងនាទីទី៥៦ ៦០ និងនាទីទី៧១ និងបន្តរបូតគ្រាប់ទី២ទៀតនៅ នាទីទី៧៩ ដោយបាល់ប៉េណាល់ទី។

តាមរយៈ ៣ពិន្ទុនេះដែរបានជួយឲ្យក្រុមធ្លាក់ក្នុងវគ្គ ១៦ក្រុមនៃ FIFA World Cup 2018 មួយនេះ រកបាន ៣ពិន្ទុពី ១ប្រកួតដំបូងក្នុងពូល F នៃព្រឹត្តិការណ៍ Asian Cup 2019 ដើម្បីឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន មុនពេលអ៊ូសបេគីស្ថាន ឈរនៅលេខ២ ក្រោយយកឈ្នះអូម៉ង់ ២-១ នាយប់ថ្ងៃពុធ ទី០៩ ខែមករាដូចគ្នា៕

You might also like More from author