នាយ​សង្ហា​គុនខ្មែរ ឡៅ ចន្ទ្រា បកស្រាយ​រឿង​រសើបនៅ Thai Fight ប៉ះ​ខ្លាចាស់ សែន​ឆ័យ

(ភ្នំពេញ)៖ នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកតាមដានកីឡាប្រដាល់ មានការបង្ហោះជា ហូរហែពាក់ព័ន្ធនឹងការល្បីថា កីឡាករកម្ពុជា ឡៅ ចន្ទ្រា ទៅប្រកួតក្នុងកម្មវិធី Thai Fight ទល់នឹងខ្លាចាស់ សែនឆ័យ ប៉ុន្តែមានបញ្ហាខ្លះត្រូវអាក់ខានទៅវិញ។

ការលើកឡើងនៅលើបណ្តាញសង្គមមួយនេះ គឺជាការដាក់បន្ទុកទៅលើអ្នកលេងគុនខ្មែរ ឡៅ ចន្ទ្រា ដែលមិន មានភាពក្លាហានទៅប្រកួតនៅក្រៅប្រទេស ជាពិសេសក្នុងកម្មវិធី Thai Fight នេះតែម្តង។

យ៉ាងណាមិញ តាមរយៈការ Live នៅលើហ្វេសប៊ុក ចន្ទ្រា បានបកស្រាយថា ក្នុងនាមជាអ្នកប្រដាល់ម្នាក់ខ្លួនមិន ខ្លាចក្នុងការប្រកួតទេ ប៉ុន្តែសម្រាប់ការប្រកួតនៅក្រៅប្រទេស លុះត្រាណាមានការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន ទើបខ្លួនអាចចេញបាន ដោយមិនហ៊ានចេញទៅវាយនៅខាងក្រៅតាមចិត្តឯងនោះទេ។

អ្នកលេងគុនខ្មែរដែលមានរហស្សនាម «អាសង្ហារគុនខ្មែរ» បានបញ្ជាក់ថា បើបានជួបប្រកួតជាមួយ សែនឆ័យ មែនក៏ជាកិត្តិយសមួយសម្រាប់ខ្លួនដែលអាចប្រកួតជាមួយជើងខ្លាំងលំដាប់ប្រទេសថៃ ខណៈ ចន្ទ្រា ថាមិនស្រួល ទេក្នុងការយកឈ្នះកីឡាកររូបនេះ ដោយសុំម្យ៉ាងបើការប្រកួតចាញ់ កុំជេរបានហើយ៕

You might also like More from author