លីគ​កំពូល​កម្ពុជា ឆ្នាំ២០១៩ អាច​មាន​ក្រុម Forza, ខេត្ត​កំពង់ចាម ឬក្រុម​គីរី​វង់សុខ ជា​បេក្ខ​ភាព​ឡើង​មកលេង

(ភ្នំពេញ)៖ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងពិនិត្យជាក់ស្ដែងអំពីលទ្ធភាព ចំពោះក្រុមទាំង៣ រួមមាន Forza, ខេត្តកំពង់ចាម និងក្រុមគិរីវង់សុខសែនជ័យ ថាតើក្រុមណាអាចបំពេញត ម្រូវការលេងនៅលីគ ឆ្នាំ២០១៩ បាន។

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិបានឲ្យដឹងថា ដោយយោងតាមកិច្ច ប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃ FFC នាពេលថ្មីៗនេះ ក្លឹបដែលជាបេក្ខភាពត្រូវឡើងមកលេងលីគកំពូល ឆ្នាំ២០១៩ គឺក្រុមដែលប្រកួតជម្រុះពីក្របខណ្ឌ ក-១ ប៉ុន្តែដោយសារអត់មានការប្រកួត យើងត្រូវមើលលើការ ដាក់ពាក្យរបស់ក្លឹប Forza, ខេត្តកំពង់ចាម និងគីរីវង់សុខសែនជ័យ។

គួររំលឹកផងដែរថា ក្រុមដែលបានធ្លាក់ទៅឆ្នាំ២០១៨ និងត្រូវកាត់ចេញគឺមានក្រុមវេស្ទើនភ្នំពេញ។ ក្រុមតំណាង ឲ្យសាកលវិទ្យាល័យមួយនេះ ស្ថិតនៅលេខ១២ បាតតារាង ដែលលេង ២២ប្រកួត រកបានតែ១ពិន្ទុប៉ុណ្ណោះ៕

You might also like More from author