កីឡាករ​ប្រេស៊ីល Paulo Victor ចូលរួម​ហ្វឹក​ហាត់​វិញ ក្រោយ​ជាពី​របួស​ជាង ២សប្តាហ៍

(ភ្នំពេញ)៖ តាមការបញ្ជាក់ពីគ្រូបង្វឹកក្រុមឈុតធំ Leonardo Vitorino ថា កីឡាកររបស់ប្រេស៊ីល Paulo Victor បានធូរស្រាលពីបញ្ហារបួស ដែលអាចចូលរួមហ្វឹកហាត់ជាមិត្តរួមក្រុមវិញនាថ្ងៃសៅរ៍ចុង សប្តាហ៍នេះក្នុងក្លឹប ភ្នំពេញក្រោន។

កីឡាករដែលលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធចំណូលថ្មីក្នុងក្លឹបក្រោន នឹងចូលរួមហ្វឹកហាត់ឡើងវិញ ក្រោយ របួសសាច់ដុំជើង អំឡុងពេលហ្វឹកហាត់កាលពី ២សប្តាហ៍មុនបានជាសះស្បើយ។

Victor បានចូលរួមជាមួយភ្នំពេញក្រោន កាលដើមខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ និងបានខកខាន ២ប្រកួតមិត្តភាព របស់ ភ្នំពេញក្រោន ដោយសារបញ្ហារបួសសាច់ដុំជើងអំឡុងពេលហ្វឹកហាត់នោះ៕

You might also like More from author