Barcelona រង​បរាជ័យ ១-២ នៅ​ក្នុង​ផ្ទះ​របស់ Levante ជើង​ទី១ នៃ​ពាន Copa del Rey

(ម៉ាឌ្រីដ)៖ ក្រុមជើងខ្លាំង FC Barcelona បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Levante ១-២ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey រដូវកាលឆ្នាំ២០១៨-២០១៩។

ក្រុមការពារតំណែងជើងឯក Barcelona បានភ្លាត់ស្នៀតរបូត ២គ្រាប់ភ្លាមៗ ត្រឹមរយៈតែ ១៨នាទីប៉ុណ្ណោះពីការធ្វើបានសម្រេចដោយកីឡាករ Cabaco នៅនាទីទី៤ និងមិត្តរួមក្រុម Mayoral ធ្វើបានសម្រេចគ្រាប់ទី២ នៅរយៈពេល ១៤នាទីបន្ទាប់។

យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយលោក Ernesto Valverde ត្រូវរង់ចាំរហូតដល់នាទីទី៨៥ ទើបកីឡាករខ្សែបម្រើ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល Philippe Coutinho ទាត់បាល់ប៉េណាល់ទី ១១ម៉ែត្របានសម្រេច ដែលគ្រាប់បាល់តែ ១គ្រាប់កើតឡើងក្រៅដីសម្រាប់ Barcelona មុនពេលធ្វើដំណើរទៅទឹកដី Camp Nou ក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៩៕

You might also like More from author