Solskjaer ចាត់​ទុក​ថា គ្រូបង្វឹក Spurs ជា​អ្នក​ស័ក្តិសម​បំផុត​​ក្នុង​ការ​ដឹកនាំ Man Utd

(មេនឆេស្ទើ)៖ គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer បានមើលឃើញថា លោក Mauricio Pochettino ជាបុគ្គលដ៏ស័ក្តិបំផុតក្នុងបន្តដឹកនាំក្លឹបបិសាចក្រហម Manchester United ដើម្បីជំនួសកៅអីគ្រូបង្វឹក Jose Mourinho ដែលត្រូបានបញ្ចប់តំណែងកាលពីចុងឆ្នាំ២០១៨ កន្លងទៅ។

បុរសវ័យ ៤៥ឆ្នាំ ជនជាតិន័រវេស Solskjaer បានថ្លែងប្រាប់ Express មុនជំនួប Manchester United ត្រូវប៉ះមាន់ខ្នាយមាស Tottenham Hotspur នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុង Premier League ប្រចាំសប្តាហ៍ទី២២ ជើងទី២ នៅកីឡដ្ឋាន Wembley។

លោក Solskjaer បានថ្លែងថា «Pochettino ជាគ្រូបង្វឹកល្អមួយរូប។ គាត់បានដឹកនាំកូនក្រុមធ្វើបានល្អជាច្រើនប្រកួត ទាំងក្នុង Premier League និង UEFA Champions League។ អ្វីដែលកាន់តែពិសេសផងនោះ គ្រូបង្វឹកជនជាតិ អាហ្សង់ទីនរូបនេះបានដឹកនាំ Spurs បំបាក់ Man Utd រហូតដល់ទៅ ៣-០ កាលជើងទី១ នៅកីឡដ្ឋាន Old Trafford»។

Spurs ដែលកំពុងឈរនៅលេខ៣ បណ្តោះអាសន្នក្នុងតារាង Premier League រកបាន ៤៨ពិន្ទុ នាំមុខក្រុមលេខ៦ Man Utd ដល់ទៅ ១០ពិន្ទុដែលមាន ៣៨ពិន្ទុ តែឆ្លងកាត់ ៥ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់គ្រូបង្វឹក Solskjaer មិនទាន់ចាញ់ និងស្មើនោះឡើយ ពោលគឹឈ្នះទាំងអស់ ៤ប្រកួតនៅលីគកំពូលអង់គ្លេស និង ១ប្រកួតទៀតនៅពាន FA Cup៕

You might also like More from author